មេដឹកនាំយុវជនគឺជាមនុស្សដែល
មានលក្ខណ:សម្បត្តិដូចជា
- មានកាយសម្បទាមាំមួន
- សតិបញ្ញាវៃឆ្លាត
- ចំនេះដឹងសមត្ថភាពក្នុងការដឹកនាំជា
- មនុស្សកា្លហាន
- ដែលមានគំនិតសុទិដ្ឋិនិយម
- ប្រកបដោយចក្ខុវិស័យទូលំទូលាយ
- មានប្រជាប្រិយភាព
- សុភវិនិច្ឆយ័ខ្ពស់
- ពោរពេញដោយគំនិតច្នៃប្រឌិត
- ប្រកាន់យុត្តិធម៌
- គោរពច្បាប់សង្គម
- ហើយជាពិសេសត្រូវមានសីលធម៌និងគុណធម៌៕
លោកឪពុកបូស្កូ
ពិតជាមនុស្សអស្ចារ្យ ហើយក៏
ជាបិតា ជាគ្រូ និងជាមិត្តរបស់យុវជន
ព្រោះលោកជាគ្រូបង្ហាត់បង្រៀនដល់
យុវជននិងរួមសុខទុក្ខជាមួយយុវជន
ទោះបីជាមានបញ្ហាអី្វក៏ដោយ។លោក
ឪពុកខិតខំរកគ្រប់មធ្យោបាយដើម្បី
អោយយុវជនជាបុគ្គលមានសមត្ថភាព
គ្រប់បែបយ៉ាងដើម្បីជួយបំរើការងារ
ប្រទេសជាតិជាពិសេសដើម្បីជួយដល់
យុវជនក្រីក្រផ្សេងៗទៀត។កត្តានេះ
ហើយទើបលោកបានជំរុញអោយយុវជន
ទាំងអស់តាំងចិត្តក្នុងការសិក្សាអោយមុតមាំ
ទើបការសិក្សាអាចសំរេចបានជោគជ័យ។
គ្រប់សាលារៀនទាំងអស់នៅបណ្តាប្រទេស
ជាង១៣០នៅលើពិភពលោកគោលការណ៍
វិន័យត្រូវប្រកាន់ភ្ជាប់នូវប្រព័ន្ឋការពារជានិច្ច
(មានន័យថា ទាំងនាយកសាលាគ្រូបងៀន
សហការី និងអ្នកផ្្សេងៗទៀតដែលបំរើការងារ
នៅក្នុងសាលាមិនត្រូវប្រើអំពើហិង្សាលើយុវជន
ឬស្តីបន្ទោសពួកគេនៅទីសាធារណះគឺត្រូវនិយាយ
ណែនាំអ្នកដែលធ្វើខុសនៅកន្លែងសមរម្យចំនែកឯ
យុវជនទាំងអស់ត្រូវទទួលការអប់រំរាល់ច្បាប់វិន័យ
ទាំងនោះអោយបានច្បាស់
0 comments:
Post a Comment