Monday, March 1, 2010

ភូមិតិរច្ឆាន

រឿងភូមិតិរច្ឆានជារឿងមួយដែលបានលាតត្រដាងពីតថភាពសង្គមខ្មែរក្នុងសម័យ
ដែលប្រជារាស្រ្តខ្មែររស់នៅក្រោមការត្រួតត្រាបារាំង។ រឿងនេះគឺជា រឿងមួយពិត
ប្រាកដដែលកើតមានឡើងនៅក្នុងសង្គមខ្មែរនាសម័យនោះ ហើយបានឆ្លុះបញ្ចាំង
ពី ទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរ ដែលរស់នៅយ៉ាងលំបាកតោកយ៉ាកគ្មានទីពឹង
ដែលបណ្តាលមកពីពួកអាណានិគមបារាំងជាអ្នកបង្កឡើង ។ ពិសេសទៅទៀត
ស្នាដៃនេះឆ្លុះបញ្ចាំងអោយឃើញពីទឹកចិត្តក្លាហានរបស់ប្រជារាស្រ្តខ្មែរ ដែលមិន
សុខចិត្តរស់នៅក្រោមការត្រួតត្រារបស់អាណានិគមបារាំង និង អ្នកកាន់អំណាច។
ម្យ៉ាងទៀតវាក៏បានបង្ហាញផងដែរពីជីវភាពរបស់ប្រជាជន ខែ្មរដែលតស៊ូទាមទារ
នូវសិទ្ឋិសេរីភាព ឯករាជ្យជាតិដោយមិនចុះញ៉ម ចំពោះការគាបសង្កត់ទាំងផ្លូវចិត្ត
និងផ្លូវកាយពីសំណាក់បារាំងសេស។យើងសង្ឃឹមថារឿងនេះអាចដក់ជាប់នៅក្នុង
ក្រអៅបេះដូងកូនខ្មែរគ្រប់រូបនូវគំរូវីរភាពរបស់បុព្វបុរសខ្មែរនាជំនាន់ក្រោយជាមិន
ខានឡើយ។ សូមរីករាយការអានការសងេ្ខបអត្តបទរឿងភូមិតិរច្ឆានដូចតទៅនេះ​​​
​​ ​ ​​​​​ ​​ ​ ​​ ​​ ​ការសង្ខេបរឿង
ក្នុងសង្រ្គាមលោកលើកទី១ឆ្នាំ១៩១៤-១៩១៨​បារាំងដែលជាអ្នកអាណាព្យាបាល
ប្រទេសខ្មែរបានកេណ្ឌប្រជារាស្រ្តខ្មែរយើងអោយទៅច្បាំងតទល់ជាមួយអាល្លឺម៉ង់
ព្រមទាំងការតំលើងពន្ឋដារកាន់តែខ្លាំងឡើងៗពន្ឋគ្រប់សារពើទាំងអស់ដើម្បីយក
ទៅបំពេញកង្វះខាតរបស់បារាំងក៏ចេះតែកើនឡើងជាលំដាប់។ប្រជារាស្រ្តខ្មែរមាន
សេចក្តីក្តៅក្រហាយយ៉ាងខ្លាំងចំពោះការតំលើងពន្ឋដារនេះ។ ប្រជារាស្រ្តខ្មែរស្រុក
មុខកំពូលចំនួន ៣០០០​ នាក់ បានធើ្វញ្ញត្តិសុំតវ៉ាទាមទារអោយ​ព្រះរាជាព្រះបាទ
ស៊ីសុវត្តិជួយសំរួលបញ្ហាពន្ឋដារនេះ។សូម្បីធម្មជាតិក៏មានការប្រែប្រួលដែរដូចជា
មានរន្ទះបាញ់ចេតិយព្រះកែវមរកត និង មានផ្កាយដុះកន្្ទុយជាដើម។នៅខេត្ត
កំពង់ឆ្នាំងក៏ដូចជានៅតាមខេត្តដ៏ទៃទៀតដែរប្រជារាស្រ្តមានការលំបាកខ្វះខាត
ក្នុងជីវភាពជាពន់ពេកដោយសារគ្រោះធម្មជាតិផង និង ដោយសារការទារពន្ឋដារ
គ្មានត្រាប្រណីពីសំណាក់ពួកសំណាក់ពី អាណានិគមនិយមបារាំងប្រចាំខេត្តផង។
ដោយសារការលំបាកវេទនានេះ នាង តុំ ភរិយាសុវណ្ណបានធ្លាក់ខ្លួនឈឺ ហើយ
ទទួលមរណះភាពយ៉ាងខ្លោចផ្សា។សុវណ្ណដោយសារលំបាកក្នុងរឿងកូនតូច
ក៏ទទួលនាង តន់ជាភរិយាដោយមិនបានរៀបការតាមប្រពៃណីរបស់ជាតិ។
នៅខេត្តកំពង់ឆ្នាំងនេះដែរដោយសារការគាំទ្រមិនបាននិងការជិះជាន់សង្កត់សង្កិន
របស់ពួក បារាំងសែសសម្លាញ់ពីរនាក់ ឈ្មោះ ជួន និង នៅ បានរៀបចំផែនការ
សំលាប់បារដេសដែលជារេស៊ីដង់ប្រចាំខេត្តកំពង់ឆ្នាំងដែលបានអនុវត្តអំពើព្រៃផ្សៃ
ដោយចុះទារពន្ឋដោយខ្លួនឯងនៅតាមឃុំនានា។ អ្នកក្លាហានទាំងពីរបានបក្សពួក
ចំនួន២០នាក់ចូលរួម។នៅឃុំក្រាំលាវ​មេឃុំប៉ាល់ក្រោយពីបានស្តាប់របាយការណ៍
ស្តីអំពីជីវភាពរបស់ប្រជារាស្រ្តនៅក្នុងឃុំរួមផ្សំនឹងការលំបាកទាមទារពន្ឋដារ
ផងក៏បានធើ្វសំបុត្ររាយការណ៍ឡើងទៅថ្នាក់លើដើម្បីរួចខ្លួន0។បារដេសបានចុះ
ទារពន្ឋនៅតាមឃុំនានាជាបន្តបន្ទាប់ហើយនៅថៃ្ងទី ១៨មេសា១៩២៥ទើបបានមក
ដល់ឃុំក្រាំលាវដោយមានអ្នកបកប្រែឈ្មោះ ថី សួនកងរក្សាស្រុកឈ្មោះឡាចនិង
បោយម្នាក់មកជាមួយផង។បរិយាកាសនៅឃុំក្រាំលាវពេលនោះមានការច្របូក
ច្របល់យ៉ាងខ្លាំងដោយមានអ្នកជាប់ពន្ឋច្រើននាក់ពេក។ក្រុមអ្នកក្លាហានដែល
មានជួននិងនៅជាមេដឹកនាំបានឆ្លៀតឪកាសពេលដែលបារដេសមានទំនាស់
ជាមួយនារីពីរនាក់គឺនាងនីនិងនាងប៊ីក៏បាននាំគ្នាសំរុកចូលយ៉ាងក្លាហាន
ហើយក៏បានសំលាប់បារដេសដូចបំណង។ចំនែកថីសួននិងឡាចក៏ស្លាប់នៅ
ពេលនោះដែរសល់តែបោយម្នាក់គត់ដែលរត់គេចខ្លួនរួច ហើយ នាំដំនឹងនេះ
ទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំ។ក្រោយពីបានសំលាប់បារដេសនិងសហការី
រួចហើយក្រុមអ្នកតស៊ូ មានបំណងលើកគ្នាមកក្រុងកំពង់ឆ្នាំងទៀតប៉ុន្តែ
ត្រូវបានទាហានស្ទាក់បាញ់នៅម្តុំត្រពាំងស្រែវ៉ា រត់ខ្ចាត់ខ្ចាយទីទៃអស់។
អ្នកក្លាហានខ្លះត្រូវគេបាញ់សំលាប់ខ្លះទៀតត្រូវបារាំងចាប់យកទៅដាក់
គុកកោះត្រឡាច ក្នុងនោះមានឈ្មោះ ជួន ដែរ។ចំណែកឯនៅ ត្រួវគេបាញ់ស្លាប់នៅនឹងកន្លែង។ប្រជារាស្រ្តរត់ចោលផ្ទះសំបែងទៅលាក់ខ្លួន
ពួនអាត្មាក្នុងព្រៃក្បែរភូមិខ្លះនិងនៅលើកូនភ្នំតាបាំងខ្លះ។រឿងសំលាប់បារដេសនេះ
ត្រូវបានធើ្វអោយមានប្រតិកម្មពីសំណាក់កុង្សីយ៍សេនាបតីនិង
រាជការអាណានិគមនិយមបារាំងនៅទីក្រុងភ្នំពេញ។ព្រះរាជាព្រះបាទស៊ីសុវត្ថិ
បានចេញព្រះរាជប្រកាសមួយអោយប្តូរឈ្មោះភូមិក្រាំលាវទៅជា ភូមិតិរច្ឆានវិញ។
ទីបញ្ចប់ ទាហានកៀរប្រជារាស្រ្ត អ្នកស្រុកអោយមករស់នៅតាមផ្ទះសំបែងវិញ។ សុវណ្ណនិងតន់ដែលរត់បែកខ្្ញែចគ្នាតាំងពីថ្ៃងកើតហេតុនោះក៏បានរួចផុតពីការ
ចាប់ចង ហើយក៏បានវិលមករស់នៅជួបជុំគ្នាដូចធម្មតា។

0 comments:

Post a Comment

 

Featured