ប្រព័ន្ឋប្រសាទជាប្រព័ន្ឋសរីរាង្គដែលមានការអភិវឌ្ឍខ្ពស់និង
មានលក្ខណះសាំញាំបំផុតក្នុងប្រព័ន្ឋសរីរាង្គទាំងអស់ដែល
មាននៅក្នុងខ្លួន។វាអាចជួយការពារយើងនៅពេលប៉ះពិភព
ខាងក្រៅដូចជាគំហើញ ការលឺ និង អារម្មណ៍ផ្សេងៗ។វាជា
អ្នកបញ្ជាប្រព័ន្ឋសរីរាង្គផ្សេងៗទៀតដែលមាននៅក្នុងខ្លួន។
ការណែនាំ ខួរក្បាល
- ខួរក្បាលមនុស្សមានទំងន់ ១,៥៩គីឡូកា្រម
- ខួរក្បាលមនុស្សប្រុសមានទំងន់ធ្ងន់ជាងខួរក្បាលមនុស្សស្រី
ខួរក្បាលមានទំងន់មួយភាគហាសិបច្រើនជាងរាងកាយ
ប៉ុន្តែប្រើមួយភាគបួន(២៥%)នៃអុកស៊ីសែនរបស់រាងកាយ- ខួរក្បាលអាចរក្សាទុកពត៌មានបាន១០០ទ្រីលាន
- ខួរក្បាលទាំងសងខាងនិមួយៗទទួលពត៌មានសរសៃប្រសាទ ពីរាងកាយជាង១០០លាន
- ខួរក្បាលបាត់បង់១០០០កោសិកាក្នុងមួយថៃ្ង ដែលមិនកើតឡើងវិញ ហើយផ្ទុយទៅវិញការចងចាំត្រូវបានរក្សាទុក
- ខួរក្បាលមិនអាចមានអារម្មណ៍ឈឺចាប់នៅពេលគ្រូពេទ្យវះកាត់ ត្រួតពិនិត្យលើអ្នកជំងឺមិនមានអារម្មណ៍ឈឺចាប់ទេ
- អំឡុងពេលប្រាំមួយខែដំបូងនៃជីវិតទារកចាប់ផ្តើមចែកខួរក្បាលជាពីរផ្នែក
- ផ្នែកខាងឆ្វេងនៃខូរក្បាលគ្រប់គ្រងផ្នែកខាងស្តាំនៃរាងកាយ ផ្ឬុយទៅវិញផ្នែកខាងស្តាំនៃខួរក្បាលគ្រប់គ្រងផ្នែកខាងឆ្េ្វងនៃរាងកាយ
- ប្រសិនបើអ្នកប្រើដៃស្តាំអ្នកមានសមត្ថភាពខួរក្បាលខាងឆ្វេង ប្រសិនបើអ្នកប្រើដៃឆ្វេងអ្នកមានសមត្ថភាពខួរក្បាលខាងស្តាំ
- ខូរក្បាលផ្នែកខាងឆ្វេងត្រួតត្រា គណិត ភាសា និង តក្កវិទ្យា
ខួរក្បាលផ្នែកខាងស្តាំត្រួតត្រា សិល្បះ ភាពរស់រវើក និង តន្រ្តី
0 comments:
Post a Comment