Friday, February 5, 2010

ធនធានទឹក






វដ្តទឹកកើតឡើងដោយសាររំហួតទឹកចេញពីផ្ទៃផែនដីតាមរយះ
ទឹកសមុទ្រទឹកទន្លេ ស្ទឹង បឹង អូរ ជ្រោះជាដើមរួចរំហួតទៅក្នុង
បរិយាកាសកកើតបានជាកំនកអាកាស៕នៅពេលកំនកអាកាស
ប្រមូលផ្តុំម៉ូលេគុលគ្រប់គ្រាន់​កំនកទឹកក៏ធា្លក់មកលើផៃ្ទផែនដីវិញ
​ក្នុងទំរងជាទឹកភ្លៀង ភ្លៀងលាយព្រិល-ល-៕ទឹកអាចភ្ជាប់ជាមួយ
ទឹកដូចគ្នាបានដោយសារម៉ូលេគុលទឹកផ្សំឡើងដោយអាតូម
អ៊ីដ្រូសែនពីរនិងអុកស៊ីសែនមួយ
ដែលមានរូបមន្ត
H2Oនេះដោយសារម៉ូលេគុលមានបន្ទុកអគ្គិសនីហើយភ្ជាប់
ដោយសម្ព័ន្ឋអ៊ីដ្រូសែន។ម៉ូលេគុលរបស់ទឹកអាចភ្ជាប់ជាមួយ
ម៉ូលេគុលដទែទៀតបានដោយសារម៉ូលេគុលរបស់វាមាន
បន្ទុកអគ្គិសនីហើយសារធាតុដទៃទៀតនោះក៏មានបន្ទុក
អគ្គីសនីដែរ(ដូចគ្នា)។ទឹកលើផ្ទៃដីគឺជាទឹកដែលកើតឡើងពី
កំនកអាកាសធ្លាក់មកលើផ្ទៃផែនដីក្នុងទំរង់ជាភ្លៀង
ភ្លៀងលាយព្រិល ឬ ព្រិល-ល-។ដែលមិនជ្រាបចូលទៅក្នុងដី
និង មិនត្រលប់ចូលទៅក្នុងបវិយាកាសវិញតាមរយះរំហួត
និងរំភាយចំហាយទឹកហើយស្ថិតនៅលើផ្ទៃផែនដីដូចជា
ទឹកទន្លេ ស្ទឹង បឹង អូរ និងសមុទ្រ-ល-។ចំនែកឯ
ទឹកនៅក្នុងផ្ទៃដីវិញគឺជាទឹកដែលកើតឡើងពីកំនកអាកាស
ដែលធ្លាក់មកលើផ្ទៃផែនដីដែរ រួចជ្រាបចូលទៅក្នុងដីបំពេញ
ប្រលោះ រឺ ប្រហោងនៅក្នុងដី(ស្នាមប្រេះ)នៃថ្មក្នុងសំបកផែនដី
រួចស្តុកទុកនៅក្នុងប្រហោង និង​ ស្នាមប្រេះនានាទាំងនោះ។
គេចាត់ទុកទឹកក្នុងដីជាធនធានមិនកើតឡើងវិញព្រោះភាគច្រើន
ទឹកក្នុងដីកើតឡើងយឺតក្នុងរយះពេលរាប់លានឆ្នាំ។ដូចនេះបើកាល
ណាយើងបូមទឹកពីក្នុងដីមកប្រើហួសពីទិន្នផលនិរន្តភាពអតិបរមារបស់វា។
ធនធានទឹកមានសារះសំខាន់បំផុតសំរាប់ជីវិតមនុស្ស សត្វ និង រុក្ខជាតិ
និងការប្រើបា្រស់ផ្សេងៗទៀត។ប្រសិនបើគ្មានទឹកជីវិតទាំងនោះពុំមាន
អទិភាពទេ ទឹកគេយកមកប្រើប្រាស់នៅតាមគេហដ្ឋាន កសិកម្ម ឧស្សាហកម្ម
គមនាគមន៍ ទាញយកថាមពល ន​ិង សំរាប់ទេសចរណ៍-ល-។

0 comments:

Post a Comment

 

Featured