រាល់បណ្តាប្រទេសទាំងអស់នៅលើពិភពលោកមានការយក ចិត្តទុកដាក់ខ្លាំងចំពោះកុមារមិនថាតែប្រទេសអភិវឌ្ឍន៍ឬក៏
ប្រទេសកំពុងអភិវឌ្ឍន៍ឡើយព្រោះ គេយល់ថាកុមារជាមនុស្ស
ទន់ខ្សោយដែលងាយទទួលរងការចាញ់បោកគេណាស់
រាល់បញ្ហាទាំងអស់នេះតែងតែកើតមានឡើងចំពោះកុមារដែល
- កុមារជាមនុស្សខ្វះខាតចំនេះដឹង
- ងាយស្រួលកុហក(ដោយការសន្យា)
- បញ្ហាជីវភាពក្រីក្រ
- ការសេពគប់មិត្តភក្តិមិនល្អ
- កុមារកំព្រាឪពុកម្តាយ
- កុមារភ្លើតភ្លើននឹងការសប្បាយ
- បញ្ហាបរិយាកាសសង្គមមិនល្អ....៕
- ឧស្សាហនីយកម្ម : ការរីកចំរើនផ្នែកសេវាកម្ម សណ្ឋាគារ ការកំសាន្ត
ការផ្សាយពាណិជ្ជកម្មនានា...ដែលជំរុញអារម្មណ៍កុមារអោយរំភើប ញាប់ញ័រ ឈានទៅរកពេស្យាកម្មដោយឯងៗ ។ - សន្តិសុខ : កុមារត្រូវគេប្រើជំលោះប្រដាប់អាវុធ ធើ្វជាអ្នកនាំសារ បញ្ជូនអាវុធទៅសមរភូមិ...ជាកងឈ្លប... ៕
- ឧក្រិដ្ឋកម្ម : ពួកឧក្រិដ្ឋជនយកកុមារទៅប្រើប្រាស់ក្នុងការជួញដូរគឿងញៀន លួច ឆក់ ប្លន់ ឬ ប្រព្រឹត្តបទល្មើសផ្សេងៗទៀត។
- ការរើសអើង : កុមារត្រូវមនុស្សចាស់រំលោភបំពានគ្រប់បែបយ៉ាង។កុមារត្រូវគេ យកទៅជួញដូរដូចសត្វធាតុដែលធ្វើអោយមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងស្មារតី( ពិសេសគឺកុមារី)។
- បញ្ហាមីន : កុមារតាមជនបទ ត្រូវរបួសពិការ ឬ បាត់បង់ជីវិតដោយសារគា្រប់មីន។
- គឿងញៀន : បច្ចុប្បន្នដោយសារធាតុញៀនបានជះឥទ្ឋិពលដល់កុមារធ្វើអោយមាន គ្រោះថ្នាក់ដូចជា កាវហិត ថ្នាំញៀនប្រភេទ ( ម៉ា )សំរាប់ជក់ ដែលធើ្វអោយកុមារ ក្លាយ ទៅជាមនុស្សរស់ក្រោមឥទ្ឋិពលនៃថ្នាំញៀន។
0 comments:
Post a Comment