វិធីសាស្ដ្រប្រើប្រាស់ រថយន្ដ និងបើកបរដោយសន្សំសំចៃប្រេងក្នុងខណៈដែលប្រេងសាំងកំពុងឡើងថ្លៃ ខ្ពស់ ជាដំបូងលោកអ្នកត្រូវអនុវត្ដ ៖
- គិតគូរពីរយៈចំងាយផ្លូវ ៖ មានន័យថា ត្រូវត្រិះរិះពិចារណាថា គួរធ្វើដំណើរតាមផ្លូវណាមួយត្រូវជៀសវាងផ្លូវដែលមានរយៈ ចំងាយខ្លី ប៉ុន្ដែកកស្ទះចរាចរណ៍ញឹកញាប់ និងមានរយៈពេលយូរ ។
- គួររក្សាទុកល្បឿនឱ្យបានថេរ ៖ ត្រូវបើកបរក្នុងល្បឿនប្រហែលពី៨០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
- គិតគូរបរិមាណប្រេងឥន្ធនៈ និងចាក់ប្រេងឱ្យបានគ្រប់គ្រាន់តំរូវទៅតាមការប្រើប្រាស់ ៖ លោកអ្នកមិនចាំបាច់ត្រូវចាក់សាំងឱ្យពេញធុងលើសចំណុះនោះទេ ដែលការធ្វើបែបនេះជាផ្នែកមួយក្នុងការជួយបន្ថយទំងន់របស់រថយន្ដ ។
- ត្រូវដឹងថារថយន្ដសមស្របនឹងសាំងប្រភេទអ្វី? ៖ មានន័យថា ក្នុងការប្រើប្រាស់រថយន្ដលោកអ្នកមិនចាំបាច់ត្រូវប្រើសាំងស៊ុបពែរ ដែលមានតំលៃខ្ពស់ជាងសាំងធម្មតា លើសពីសេចក្ដីត្រូវការរបស់ខ្លួនឡើយ ។ សាំងស៊ុបពែររមែងក្លាយជាតំរូវការរបស់អ្នកមានស្ដុកស្ដម្ភ ដែលធ្វើឱ្យរថយន្ដមានកំលាំងខ្លាំង ធាតុពិតសាំងធម្មតាក៏អាចធ្វើឱ្យរថយន្ដមានកំលាំងខ្លាំង និងបន្ធូរបន្ថយការចំណាយ ប្រាក់របស់លោកអ្នកបានដែរ ។
- បូមខ្យល់ (សប់) កង់ក្នុងបរិមាណកំណត់ ៖ មិនត្រូវឱ្យខ្យល់ក្នុងកង់រថយន្ដធូរ ឬតឹងលើសចំណុះនោះទេ។ ចំណែកការចាក់សាំងនៅតាមស្ថានីយគួរចាក់នៅពេលព្រឹក ឬក្នុងអំឡុងពេលមានអាកាសធាតុត្រជាក់ ធ្វើបែបនេះលោកអ្នកនឹងទទួលប្រេងសាំងបាន ច្រើនជាងអំឡុងពេលដែលមានអាកាសធាតុក្ដៅ ពីព្រោះពេលព្រឹកអាកាសធាតុត្រជាក់ប្រេងមិនសូវហួតចេញ ដូច្នេះអ្នកទទួលបាន ប្រេងច្រើន ៕
រៀបរៀងដោយលោក ះ សាម៉ន
0 comments:
Post a Comment