Monday, July 19, 2010

សេចក្តីជូនដំណឹង

ដំណឹងជ្រើសរើសសិស្សចូលរៀន

donbosco Technichal School sihanoukville

ឆ្នាំសិក្សា ២០១០-២០១២

ឪកាសសិក្សាឆ្នាំថ្មីមកដល់ទៀតហើយ សំរាប់សិស្សានុសិស្សដែលបញ្ចប់

ការសិក្សាថ្នាក់ទី១២ដែលគ្មានលទ្ឋភាពបន្តការសិក្សានៅមហាវិទ្យាល័យ។

នៅពេលនេះសាលាបច្ចេកដុន បូស្កូខេត្តព្រះសីហនុដែលជាសាលាអង្គការ

ជួយដល់យុវជន យុវនារី ក្រីក្រនៅកម្ពុជាអោយមានសមត្ថភាពអាចមាន

វិជ្ជាជីវះមួយពិតប្រាកដទៅថ្ងៃអនាគត ហើយការសិក្សាតែរយះពេលពីរឆ្នាំ

ប៉ុណ្ណោះដោយពុំមានបង់ថ្លៃសិក្សានិង មានកន្លែងសំរាប់ស្នាក់នៅចំពោះ

សិស្សមកពីខេត្តឆ្ងាយតែចំនួនមានកំនត់។សូមជំរាបថាសាលារៀនយើងខ្ញុំ

មានផ្នែកសិក្សាដូចជា

ផ្នែកអគ្គិសនី (Electric Course) ចំនួន ៥០នាក់

ផ្នែកផ្សារលោហះ (Welding Course) ចំនួន ៥០នាក់

ផ្នែកលេខាធិការ (Secretarial Course) ចំនួន ៣០នាក់

ផ្នែកយន្តសាស្រ្តទូទៅ (Mechanical Course) ចំនួន ៥០នាក់

ផ្នែកយន្តសាស្រ្តរថយន្ត( Automative Course) ចំនួន ៥០នាក់

ផ្នែកសណ្ឋាគារ (Hotel Course) ចំនួន ១០០នាក់ ចែកជា ៤ផ្នែក

ផ្នែកទំនាក់ទំនងសង្គម (Social Communication) ចំនួន ១២នាក់

សាលាបច្ចេកទេសដុន បូស្កូ យើងខ្ញុំចាប់ផ្តើមលក់ពាក្យចាប់ពីថ្ងៃនេះតទៅ

ហើយការទទួលពាក្យចូលវិញនៅថ្ងៃទី ១៦ ដល់ ១៩ ខែសីហាឆ្នាំ២០១០

ដែលមានអាណាព្យាបាលមកជាមួយដើម្បីត្រូវធ្វើការសម្ភាសន៍រីឯការប្រលង

ត្រូវធ្វើឡើងនៅថ្ងៃទី២០ផងដែរនិងចេញលទ្ឋផលប្រលងនៅថៃ្ងទី២៥។ចំពោះ

មុខវិជ្ជាប្រលងមានដូចជា វប្បធម៌ទូទៅ គណិតវិទ្យា ភាសាអង់គ្លេស និង

គំនូរល្បងបា្រជ្ញា។

សូមបញ្ជាក់ថា:សិស្សដែលប្រលងធ្លាក់ថ្នាក់ទី១២សាលាក៏ទទួលអោយចូលរៀនដែរ។

ចំពោះផ្នែកទំនាក់ទំនងឆ្នាំនេះចាប់ផ្តើមទទួលសិស្សស្រីអោយចូលរៀនបានផងដែរ។

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទីតាំងនៅផ្លូវអូរ ៥ ក្រុម១៣ មណ្ឌល៥

សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Thursday, May 13, 2010

ព្រះពុទ្ឋសាសនា


ប្រជាជនខ្មែរគោរពព្រះពុទ្ឋសាសនាតាំងពីយូរលង់ណាស់មកហើយព្រោះ

សាសនានេះអោយតំលៃទៅលើមនុស្សនិងទង្វើរបស់មនុស្ស។ប្រជាជន

បានកសាងកន្លែងសក្ការះបូជាព្រះពុទ្ឋសាសនាដូចជា វត្តអារាម ព្រះវិហារ

ចេតិយ និងកន្លែងផេ្សងៗទៀតសំរាប់តំកល់ព្រះពុទ្ឋរូប។ព្រះពុទ្ឋដឹកនាំ

មនុស្សអោយមានទឹកចិត្តល្អមិនបៀតបៀនគ្នា។នេះជាផ្លូវឆ្ពោះទៅកាន់

សេចក្តីសុខចំរើនរុងរឿងក្នុងពេលបច្ចុប្បន្ននិងអនាគត។ព្រះពុទ្ឋសាសនា

តំរង់ទិសមនុស្សអោយរស់នៅក្នុងក្របខណ្ឌវិន័យសីលធម៌មនុស្សធម៌ ចេះ

ស្រលាញ់ ចេះអាណិតអាសូរគ្នាជួយគ្នាទៅវិញទៅមកនិងមិនប្រមាថជីវិត

មនុស្សសត្វ។បើមនុស្សម្នាក់ៗប្រព្រឹត្តអំពើល្អ ហើយចៀសវាងអំពើអាក្រក់

សង្គមជាតិ មនុស្សជាតិមិនប្រឈមមុខនិងអំពើឃោរឃៅកាប់សំលាប់គ្នា

ឡើយហើយពិភពលោកយើងទាំងមូលនិងមានសន្តិភាព។

មនុស្សគ្រប់រូបនៅលើពិភពលោកយើងនេះមិនថាមាន រឺ ក្រ សុទ្ឋតែបា្រថ្នា

ចង់រស់នៅក្នុងសេចក្តីសុខសន្តិភាពជាដរាប។ប្រជាជនដែលរស់នៅលើទឹកដី

កម្ពុជាយើងក៏ចង់រស់នៅក្នុងភាពសុខសាន្តមិនខុសពីប្រជាជននានាលើសកល

លោកដែរ។ដូចនេះហើយប្រជាជនយើងច្រើនគោរពបូជាព្រះពុទ្ឋសាសនាជា

សាសនារបស់រដ្ឋ។ប៉ុន្តែគ្រប់ជនជាតិដែលរស់នៅលើទឹកដីកម្ពុជាមានសិទ្ឋិ

គោរពសាសនារបស់ខ្លួនពេញចិត្ត។ទោះបីជាយើងកាន់ជំនឿសាសនាខុសគ្នាក៏

ដោយក៏យើងមិនត្រូវបន្តុះបង្អាប់សាសនាដ៏ទៃឡើយ។ផ្ទុយទៅវិញយើងត្រូវចេះ

អាធ្យាស្រ័យគ្នារួមសាមគ្គីគ្នាទើបប្រទេសយើងទទូលបានសេចក្តីសុខសន្តិភាពជានិរន្តរ៍។

Thursday, May 6, 2010

ច្បាប់ស្តីពីកម្មសិទ្ធិអចលនទ្រព្យជនបរទេស


រដ្ឋសភា​បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីម្ចាស់កម្មសិទ្ធិអចលនទ្រព្យ

របស់ជនបរទេសដោយអនុញ្ញាតអោយជនបរទេសកាន់កាប់ផ្ទះចាប់ពី

ជាន់ទីមួយទៅក្នុងអាគារសហកម្មសិទ្ធិ។លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តី

ក្រសួងរៀបចំដែន​ដីបានបា្រប់រដ្ឋសភាថា "ច្បាប់នេះផ្តល់ប្រយោជន៍ដល់

សង្គមសេដ្ឋកិច្ចនិងយុតិ្តធម៌ និងធើ្វសមាហរណកម្មប្រទេសកម្ពុជាចូលក្នុង

សេដ្ឋកិច្ចតំបន់និងអន្តរជាតិ។"ច្បាប់នេះនិងជំរុញអោយមានអាគារប្រណិតៗ

និងកាន់តែខ្ពស់ច្រើនទៀតផងដែរ"។ក្រោយពីការអនុម័តរបស់ព្រឹទ្ឋសភា

ច្បាប់នេះត្រូវចូលជាធរមានក្នុងរយះពេល២៤ម៉ោង បន្ទាប់ពីព្រះមហាក្សត្រ

នរោត្តម សីហមុនី បានឡាយព្រះហស្តលេខារួច។យោងតាមច្បាប់ដែល

ត្រូវបានអនុម័តបានអោយដឹងថាអ្នកអភិវឌ្ឍដែលចង់លក់ផ្ទះលែ្វងទៅអោយ

ជនបរទេសត្រួវតែចុះបញ្ជីអគារនោះនៅ្រសួងរៀមចំដែនដីជាមុនសិន

ដើម្បីអាចទទួលបានសហកម្មសិទ្ឋិ។

Friday, April 2, 2010

បវរកញ្ញាប្រចាំឆ្នាំ២០១០









Sunday, March 7, 2010

វិធីសាស្រ្តក្នុងការសន្សំសំចៃប្រេង


វិធីសាស្ដ្រ​ប្រើប្រាស់​ រថយន្ដ និង​បើកបរដោយ​សន្សំ​សំចៃ​ប្រេង​ក្នុង​ខណៈ​ដែល​ប្រេងសាំង​កំពុង​ឡើងថ្លៃ​ ខ្ពស់ ជាដំបូង​លោក​អ្នកត្រូវ​អនុវត្ដ ៖

- ​គិតគូរ​ពី​រយៈ​ចំងាយ​ផ្លូវ ៖ មាន​ន័យ​ថា ត្រូវ​ត្រិះ​រិះ​ពិចារណា​ថា គួរ​ធ្វើ​ដំណើរ​តាម​ផ្លូវណាមួយត្រូវ​ជៀសវាង​ផ្លូវ​ដែល​មាន​រយៈ ចំងាយ​ខ្លី ប៉ុន្ដែ​កកស្ទះ​ចរាចរណ៍​ញឹកញាប់ និងមាន​រយៈពេល​យូរ ។
- ​គួរ​រក្សា​ទុក​ល្បឿន​ឱ្យ​បាន​ថេរ ៖ ត្រូវបើកបរ​ក្នុង​ល្បឿន​ប្រហែល​ពី​៨០-១០០​គីឡូម៉ែត្រក្នុង​មួយ​ម៉ោង ។
- គិតគូរ​បរិមាណ​ប្រេងឥន្ធនៈ និង​ចាក់ប្រេង​ឱ្យ​បាន​គ្រប់គ្រាន់​តំរូវ​ទៅ​តាម​ការ​ប្រើប្រាស់ ៖ លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ចាក់​សាំងឱ្យ​ពេញ​ធុង​លើស​ចំណុះ​នោះ​ទេ ដែល​ការ​ធ្វើបែប​នេះជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​បន្ថយ​ទំងន់របស់​រថយន្ដ ។
- ​ត្រូវ​ដឹង​ថា​រថយន្ដ​សម​ស្រប​នឹង​សាំងប្រភេទ​អ្វី? ៖ មាន​ន័យ​ថា ក្នុង​ការ​ប្រើប្រាស់រថយន្ដ​លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ប្រើ​សាំងស៊ុប​ពែរ ដែល​មាន​តំលៃ​ខ្ពស់​ជាង​សាំង​ធម្មតា លើស​ពី​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ឡើយ ។ សាំង​ស៊ុប​ពែរ​រមែង​ក្លាយជា​តំរូវការ​របស់​អ្នកមាន​ស្ដុកស្ដម្ភ ដែល​ធ្វើ​ឱ្យ​រថយន្ដ​មានកំ​លាំងខ្លាំង ធាតុ​ពិត​សាំង​ធម្មតា​ក៏​អាច​ធ្វើ​ឱ្យ​រថយន្ដមានកំ​លាំង​ខ្លាំង និង​បន្ធូរបន្ថយ​ការ​ចំណាយ ប្រាក់​របស់​លោក​អ្នក​បាន​ដែរ ។
- បូម​ខ្យល់ (​សប់​) កង់​ក្នុង​បរិមាណកំណត់ ៖ មិន​ត្រូវ​ឱ្យ​ខ្យល់​ក្នុង​កង់​រថយន្ដ​ធូរ ឬតឹង​លើស​ចំណុះ​នោះ​ទេ​។ ចំណែក​ការ​ចាក់សាំង​នៅ​តាម​ស្ថានីយ​គួរ​ចាក់​នៅ​ពេល​ព្រឹក ឬក្នុងអំឡុងពេល​មាន​អាកាសធាតុ​ត្រជាក់ ធ្វើបែប​នេះលោក​អ្នក​នឹង​ទទួល​ប្រេងសាំង​បាន ច្រើន​ជាង​អំឡុង​ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ ពីព្រោះ​ពេល​ព្រឹក​អាកាសធាតុ​ត្រជាក់ប្រេង​មិនសូវ​ហួត​ចេញ ដូច្នេះ​អ្នក​ទទួល​បាន ប្រេង​ច្រើន ៕

រៀបរៀងដោយលោក ះ សាម៉ន

អត្ថន័យព្រះភ័ក្រ្តទាំង៤ព្រះព្រហ្ម

ប្រាសាទ​បាយ័ន គឺជា​ប្រាសាទ​មួយ​ដែល​ពិសេស​ជាង​គេ ដោយ​ប្រាង្គ​នី​មួយៗ
​សុទ្ធតែ​មាន​ព្រះ​ភក្ត្រ​មុខ​៤​ទាំងអស់ ដែល​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ព្រហ្មវិហារ​ធម៌
​តាម​ទិស​នីមួយៗ​គឺ​៖

១-​មេត្តា ស្ថិត​នៅ​ទិស​ខាងកើត​

​២-​ករុណា ស្ថិត​នៅ​ទិស​ខាងត្បូង​

​៣-​មុទិតា ស្ថិត​នៅ​ទិស​ខាងលិច​

​៤-​ឧបេក្ខា ស្ថិត​នៅ​ទិស​ខាងជើង​

ព្រះ​ភក្ត្រ​ទាំង​៤​ទិស​នេះហើយ គឺជា​ព្រះ​នេត្រ​ទិព្វ​ដ៏​កំពូល​អស្ចារ្យ ដែល​អាច​សម្លឹង​មើល​ឃើញ​ខ្សែ ជីវិត​ពិត​របស់​បុគ្គ​ល​ម្នាក់ៗ​កំពុងតែ​ជួបប្រទះ​នៅ​លើ​ផ្លូវ​សុភមង្គល​និង ​ផ្លូវ​អពមង្គល​រស់នៅ​លើ​ភពផែនដី​យើង​នេះ ។ ​ម្យ៉ាងទៀត​ព្រះព្រហ្ម​គឺជា​អាទិទេព​មួយ​ព្រះអង្គ​ដែល​ជា​អ្នកបង្កើត​ ពិភពលោក​ទៀតផង ។​
រឿងរ៉ាវ​ទេ​វក​ថា​ក្នុង​ពិភព​ជំនឿ​សាសនា​នេះ​បានបង្ហាញឱ្យឃើញថាកាលពីដើម​ឡើយនៅ​ក្នុងពិភព​លំហ​ឋានសួគ៌​មាន​ភាវៈ​ជាច្រើន​បាន​រសាត់​វិលវល់ រួចហើយ​ក៏​ត្រូវ​ព្រះពាយ​បក់​មក​នូវ​ធូលី​ប្រមូលផ្តុំ​គ្នា បង្កើតបាន​ជា​រូបធាតុសួគ៌ា​ជា​ច្រើន​សន្ធឹកសន្ធាប់ ។ក្នុងចំណោម​រូបធាតុ​សួគ៌ា​ទាំងនោះ​យើង​សង្កេតឃើញ​មាន រូបធាតុ​មួយ​ដ៏​ចម្លែក​ជាងគេ​ដែល​មាន​ទ្រង់ទ្រាយ​ជា​ស៊ុត​បក្សី​ហង្ស​មាស​ រាង​ដូច​ផ្កាឈូក​ក្រពុំ ។ ស៊ុត​បក្សី​ហង្ស​មាស​រាង​ដូច​ផ្កាឈូក​ក្រពុំ​នេះ​ចេះ​តែ​អណ្តែតត្រសែត​ នៅក្នុង​លំហ​មេឃា​អស់​រយៈពេល​ជាច្រើន​ម៉ឺន​សែន​ឆ្នាំ​និង ចេះ​តែ​រសាត់​នៅតាម​ផ្ទាំង​ពពក​ស ។
ការ​រសាត់អណ្តែត​របស់​ស៊ុ​តបក្សី​ហង្សមាស​រាង​ផ្កាឈូក​ក្រ​ពុំនេះ​ចេះ​តែ​ ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ រហូត​ដល់​សម័យកាល​មួយ​កំពុងតែ​អណ្តែត ត្រសែត​ក៏​ជួប​នឹង​ខ្យល់​កម្មជ្ជវាត​មួយ​កួច​ត្របាញ់​ជុំវិញ​ស៊ុត​បក្សី​ ហង្ស​មាស​រាង​ដូច​ផ្កាឈូក​ក្រពុំ​នេះ ។​
​ក្រោយពី​បាន​ហ៊ុម​ព័ទ្ធ​រួច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ស្រាប់តែ​ឥទ្ធិពល​នៃ​ខ្យល់ កម្មជ្ជវាត​បាន​បក់បោក​យ៉ាងខ្លាំង ហាក់បីដូច​ជា​ពុះ​ច្រៀក​បំបែក​ស៊ុត​នេះ​ឱ្យ​ប្រេះ​បែក​តាម​ផ្នត់​ជា​ត្របក​ ផ្កាឈូក រីក​លេចធ្លោរ​ឡើង​នូវ​ព្រះ​រាជកុមារ​ព្រះព្រហ្ម​មួយ​ព្រះអង្គ​យ៉ាង​ស្អាត​ មាន​ព្រះ​កេស​៤​ទិស ស្ថិតនៅលើ​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ អង្គុយ​សមាធិ​យ៉ាង​ស្ងៀម សា្ងត់​បំផុត ។​
ក្រោយ​ពី​ព្រះរាជ​កុមារ​ព្រះព្រហ្ម​បាន​លេច​រូបរាង​ចេញពី​ស្រោម​ស៊ុត​ បក្សី​ហង្ស​មាស​រាង​ផ្កាឈូក​ក្រពុំ​រួចមក ធ្វើឱ្យ​មហិទ្ធិប្ញទ្ធិ​វេទមន្ត​នៃ​ព្រះរាជបល្ល័ង្ក​ជា​ផ្កាឈូក​មាស​រីក​ ពិសិដ្ឋ​នោះ​របស់​ព្រះអង្គ​ចេះ​តែ​រសាត់អណ្តែត​ហោះហើរ​ជានិច្ច​នៅលើ​ពិភព​ លំហ​ឋាន សួគ៌​ដោយ​នាំ​ព្រះអង្គ​យាង​ឆ្លងកាត់​រលក​ព្យុះ​ពីមួយ​ទៅមួយ ហើយ​ចេះ​តែ​រសាត់​ទៅៗ ទៅដល់​ជម្រក​វិមាន​មួយ​មានឈ្មោះ​ថា “ វិមាន​គិរី​ពពក​អណ្តែត​” ។ បន្ទាប់មក​ព្រះអង្គ​ក៏​នៅតែ​បន្ត​សមាធិ​ទាន​សីល​ជា​ដដែល រហូត​ដល់​ពេញ​ព្រះរាជ​វ័យ​ជំទង់ ទើប​ព្រះអង្គ​យាង ចាកចេញ​ពី​ព្រះរាជ​បល្ល័ង្ក​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ​តែម្តង ។​

​ ​ដោយសារ​ការ​សមាធិ​ទាន​សីល​ដើម្បី​ប្រមើលមើល​ជីវិត​ក្នុង​លោក​អស់​រយៈពេល​ ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ហើយ ទើប​ធ្វើឱ្យ​ព្រះរាជ​ហ​ប្ញ​ទ័យ​ព្រះអង្គ​សែន​អផ្សុក​ធុញ ទ្រាន់​យ៉ាង​ក្រៃលែង ក៏​យាង​ចាកចេញ​ពី​វិមាន​គិរី​ពពក​អណ្តែត ។ លុះ​ដល់​ពេញ​ព្រះ រាជ​វ័យ​កំលោះ ព្រះអង្គ​ក៏​យាង​ដើររក​ព្រះ​អគ្គមហេសី​ដើម្បី​ជីវិត​អនាគត​របស់​ព្រះអង្គ ។​

​ ​មាន​សំណល់​ចម្លាក់​របស់​ខ្មែរ​យើង​នៅ​លើ​កំពូលភ្នំ​តា​ម៉ៅ​(​ក្នុង​ខេត្ត​ តាកែវ​) ឬ​នៅក្នុង​សារមន្ទីរ​ជាតិ​ក្រុងភ្នំពេញ​ក៏​មាន​ដែរ ដែល​បង្ហាញ​ឱ្យឃើញ​អំពី​ព្រះព្រហ្ម​គង់ប្រថាប់​នៅ លើ​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ មាន​ទង​រាង​ស្តួច​វែង​ផុសចេញ​ពី​ទងផ្ចិត​របស់​ព្រះ​វិស្ណុ​ផ្ទុំ ។ នេះ​បញ្ជាក់​ឃើញថា ព្រះព្រហ្ម​មាន​វ័យ​ចំណាស់​បន្តិច រួមសហការ​ជាមួយ​ព្រះ​វិស្ណុ និង​ព្រះ​អគ្គមហេសី​របស់​ព្រះ​វិស្ណុ​នៅលើ​សត្វ​ពស់នាគរាជ​បណ្តែត​ទឹក​ រង់ចាំ​បង្កើត​ពិភពថ្មី ។​

​ ​បច្ចុប្បន្ន​នេះ​មាន​ជាងចម្លាក់​លោហៈធាតុ​ខ្លះ និង​ជាងសំណង់​ចាក់ពុម្ព​ខ្លះ​ក៏​នៅតែ​និយម​ឆ្លាក់​រូប​ព្រះព្រហ្ម​មុខ​៤​ដែរ ។ ​រូប​ខ្លះ​សិល្បករ​ខ្មែរ​យើង​បង្ហាញ​រូប​ព្រះព្រហ្ម​បើក ព្រះនេត្រ​ធំៗ ដើម្បី​សម្លឹង​ទត​មើល​រលក វាសនា​របស់​មនុស្ស​ម្នាក់ៗ​កំពុងតែ​រស់នៅ​ក្នុង​សង្គម​របស់ខ្លួន ៕

អត្ថបទនេះរៀបរៀងដោយលោកះ សុរនាគ

ការដកស្រង់គំនិតវិជ្ជមាន

មនុស្ស​ជាច្រើនកំពុងរស់នៅគ្មានគោលដៅជីវិតមិនដឹងថាត្រូវដំណើរការជីវិត

បែបណាដើម្បីជោគជ័យ។ចូរកុំភ្លេចថាអ្នកគឺជាជាងចំលាក់ដែលត្រូវដាប់ឆ្លាក់

ជីវិតខ្លួនឯងអោយទៅជាយ៉ាងណានោះគឺអាស្រ័យទៅលើការគិតរបស់អ្នក។
  • រឹសគល់នៃទំលាប់
  • គិត ​​ ​​ ​​​​ បោះបង់នូវទំលាប់ដែលមិនល្អ
  • ធើ្វ ​ ​ ​​ ​​​ ​ រឿងរ៉ាវដែលល្អហើយថ្មីសំរាប់ខ្លួនឯង
  • ទំលាប់ ធើ្វជាប្រចាំគិតថាវាចាំបាច់
ដូច្នេះអ្នកត្រូវផ្លាស់ប្តូរនូវរបៀបគិតនិងចាប់ផ្តើមដឹកនាំជីវិតសារជាថ្មីដោយ

ត្រូវមានគោលដៅជីវិតនិងគំរោងផែនការជីវិតច្បាស់លាស់ការពិតអ្នកអាច

ធើ្វបានបើអ្នកជឿថាអ្នកអាចព្រោះអ្នកកើតមកដើម្បីជោគជ័យមិនមែនបរា

ជ័យទេ។អ្នកត្រូវបើកចិត្តចំហរធើ្វការគិតពីព្រោះចិត្តមនុស្សប្រៀបបានទៅ

នឹងឆ័ត្រយោងវាធើ្វការនៅពេលដែលវាបើកចំហរ។ក្រឹតក្រមធម្មជាតិបាន

ផ្តល់អោយមនុស្សយើងម្នាក់ៗកើតមកមានសក្តានុពលអស្ចារ្យណាស់ប៉ុន្តែ

យើងបែរជាអោយតំលៃខ្លួនឯងទាបមើលស្រាលចំពោះខ្លួនឯងទៅវិញ។

អ្នកគិតទៅមើលនៅលើពិភពលោកនេះ តើមានអ្វីខ្លះទៅដែលមនុស្សយើង

មិនអាចធើ្វបាន។មើលឃើញ យានអវកាស កប៉ាល់ ឡាន កុំព្យូទ័រ មនុស្ស
ឡើង
ទៅឋានព្រះច័ន្ទ និង អ្វីជាច្រើនទៀត
 

Featured