Thursday, May 13, 2010
ព្រះពុទ្ឋសាសនា
ប្រជាជនខ្មែរគោរពព្រះពុទ្ឋសាសនាតាំងពីយូរលង់ណាស់មកហើយព្រោះ
សាសនានេះអោយតំលៃទៅលើមនុស្សនិងទង្វើរបស់មនុស្ស។ប្រជាជន
បានកសាងកន្លែងសក្ការះបូជាព្រះពុទ្ឋសាសនាដូចជា វត្តអារាម ព្រះវិហារ
ចេតិយ និងកន្លែងផេ្សងៗទៀតសំរាប់តំកល់ព្រះពុទ្ឋរូប។ព្រះពុទ្ឋដឹកនាំ
មនុស្សអោយមានទឹកចិត្តល្អមិនបៀតបៀនគ្នា។នេះជាផ្លូវឆ្ពោះទៅកាន់
សេចក្តីសុខចំរើនរុងរឿងក្នុងពេលបច្ចុប្បន្ននិងអនាគត។ព្រះពុទ្ឋសាសនា
តំរង់ទិសមនុស្សអោយរស់នៅក្នុងក្របខណ្ឌវិន័យសីលធម៌មនុស្សធម៌ ចេះ
ស្រលាញ់ ចេះអាណិតអាសូរគ្នាជួយគ្នាទៅវិញទៅមកនិងមិនប្រមាថជីវិត
មនុស្សសត្វ។បើមនុស្សម្នាក់ៗប្រព្រឹត្តអំពើល្អ ហើយចៀសវាងអំពើអាក្រក់
សង្គមជាតិ មនុស្សជាតិមិនប្រឈមមុខនិងអំពើឃោរឃៅកាប់សំលាប់គ្នា
ឡើយហើយពិភពលោកយើងទាំងមូលនិងមានសន្តិភាព។
មនុស្សគ្រប់រូបនៅលើពិភពលោកយើងនេះមិនថាមាន រឺ ក្រ សុទ្ឋតែបា្រថ្នា
ចង់រស់នៅក្នុងសេចក្តីសុខសន្តិភាពជាដរាប។ប្រជាជនដែលរស់នៅលើទឹកដី
កម្ពុជាយើងក៏ចង់រស់នៅក្នុងភាពសុខសាន្តមិនខុសពីប្រជាជននានាលើសកល
លោកដែរ។ដូចនេះហើយប្រជាជនយើងច្រើនគោរពបូជាព្រះពុទ្ឋសាសនាជា
សាសនារបស់រដ្ឋ។ប៉ុន្តែគ្រប់ជនជាតិដែលរស់នៅលើទឹកដីកម្ពុជាមានសិទ្ឋិ
គោរពសាសនារបស់ខ្លួនពេញចិត្ត។ទោះបីជាយើងកាន់ជំនឿសាសនាខុសគ្នាក៏
ដោយក៏យើងមិនត្រូវបន្តុះបង្អាប់សាសនាដ៏ទៃឡើយ។ផ្ទុយទៅវិញយើងត្រូវចេះ
អាធ្យាស្រ័យគ្នារួមសាមគ្គីគ្នាទើបប្រទេសយើងទទូលបានសេចក្តីសុខសន្តិភាពជានិរន្តរ៍។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment